
ពិតទេ? ការរួមភេទមានសារះប្រយោជន៏ដល់ថ្នាក់ហ្នឹង!
យើងតែងតែធ្លាប់លឺអំពីអត្ថប្រយោជន៍ជាច្រើននៃការរួមភេទរាល់ថ្ងៃ ប៉ុន្តែវាក៏អាចជាមូលហេតុមួយជួយព្យាបាលជំងឺមួយចំនួនបានដែរ។ មែនហើយ វាគឺជាសេចក្តីសុខមួយប្រភេទដែលយើងអាចរស់បានក្នុងជីវិត ជាមួយនឹងភាពរីករាយខាងផ្លូវចិត្ត ហើយក៏ល្អចំពោះសុខភាពថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើយើងនិយាយអំពីបុរសវិញ ពួកគេតែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរួមភេទ ប៉ុន្តែស្ត្រីវិញតែងតែត្រូវការអារម្មណ៍ត្រូវគ្នាដែរទើបមានប្រសិទ្ធភាព។ ដូច្នេះលើកក្រោយ ចូរឲ្យខាងស្រីដឹងអំពីអត្ថប្រយោជន៍ទាំងនេះទៅ នៅពេលអ្នកចង់រួមភេទម្តងៗ ព្រោះវាអាចជួយព្យាបាលជំងឺមួយចំនួនបានទៀតដូចជា៖

១.ការគេងមិនលក់
នៅពេលអ្នកឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនដែលមាននាទីទប់ស្កាត់ភាពតានតឹង និងធ្វើឲ្យមានអារម្មណ៍ល្អ។ ក្រោយពីរួមភេទរួច អ្នកក៏មានអារម្មណ៍អស់កម្លាំង ដែលរឿងនេះគ្រប់គ្រាន់នឹងធ្វើឲ្យងងុយគេងលក់ស្រួលផងដែរ។
២.បញ្ហាទាក់ទងនឹងបេះដូង
ការរួមភេទរាល់ថ្ងៃអាចជួយឲ្យបេះដូងធ្វើការកាន់តែល្អ។ បើយោងទៅតាមអ្នកជំនាញបានឲ្យដឹងថា វាជួយបន្ថយបញ្ហាលើបេះដូងដែលគ្រោះថ្នាក់ជាច្រើន ព្រមទាំងជំងឺគាំងបេះដូងថែមទៀត។
៣.មហារីកសុដន់
ខណៈពេលដែលកំពុងតែរួមភេទ ការភ្ញោចទៅលើសុដន់របស់ស្ត្រី នឹងជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន សម្រាប់ជួយប្រឆាំងនឹងជំងឺមហារីកសុដន់។
៤.ឈឺក្បាល
ខណៈពេលកំពុងតែរួមភេទ រាងកាយនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន និងសារធាតុ Endorphin កាន់តែច្រើន ដែលវានេះហើយជាអ្នកជួយឲ្យមានភាពធូរស្រាលក្នុងរាងកាយ និងអារម្មណ៍ ហើយក៏បន្ថយអាការៈឈឺក្បាលបានដែរ។
៥.បញ្ហាស្បែក
តើនរណាខ្លះដែលចង់បានស្បែកភ្លឺថ្លា និងស្រស់ស្អាត? ក្នុងពេលរួមភេទ ជាតិពុលនឹងត្រូវបានបញ្ចេញពីក្នុងខ្លួន ហើយវាក៏ជានិន្នាការមួយពង្រឹងដល់សុខភាពស្បែកផងដែរ។
៦.ប្រឆាំងនឹងការបាក់ទឹកចិត្ត
ការរួមភេទរាល់ថ្ងៃនឹងជួយបង្កើនភាពស្រឡាញ់ខ្លួនឯង ហើយក៏ជាមធ្យោបាយដ៏ល្អបំផុតក្នុងការប្រឆាំងការបាក់ទឹកចិត្ត។ វាជួយបន្ថយសម្ពាធឈាម និងស្ត្រេសបានយ៉ាងអស្ចារ្យ។
៧.ជំងឺផ្តាសាយ
តើជឿឬអត់ដែលថា ការរួមភេទក៏ជួយព្យាបាលជំងឺផ្តាសាយដែរ។ ដូច្នេះបើសិនជាអ្នកមានជំងឺផ្តាសាយ យកល្អគួរតែចំណាយពេលរួមភេទរាល់ថ្ងៃទៅ ព្រោះវានឹងបង្កើនការផលិតអង់ទីគ័រក្នុងខ្លយន ហើយក៏សំខាន់សម្រាប់សម្លាប់វីរុសផងដែរ
៨.មហារីកក្រពេញប្រូស្តាត
នៅពេលអ្នករួមភេទបានរាល់ថ្ងៃ វានឹងដើរតួនាទីក្នុងការការពារខ្លួនពីជំងឺ ជាពិសេសដុំសាច់ផ្សេងៗដែលខុសពីធម្មតាតែម្តង។ ដូច្នេះ វានឹងបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។
៩.បញ្ហាផ្លូវទឹកម៉ូត្រ
ការរួមភេទរាល់ថ្ងៃនឹងជួយទប់ស្កាត់ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ព្រោះតែវាធ្វើឲ្យរឹងមាំដល់តំបន់អាងត្រគាក និងបង្ការការលេចនោមដោយមិនដឹងខ្លួនដែរ។
១០.ការឈឺសាច់ដុំ
ការទប់ស្កាត់អាការៈឈឺសាច់ដុំ និងសន្លាក់ដែលធ្វើការខ្លាំងក៏ជាអត្ថប្រយោជន៍មួយនៃការរួមភេទរាល់ថ្ងៃដែរ។ ការរួមភេទនឹងទៅបន្ធូរសាច់ដុំ និងបំបាត់អាការៈឈឺនៅសន្លាក់ និងសាច់ដុំដែរ៕
·
0